FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងកូនប្រុសស្រី នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានអញ្ជើញធ្វើពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនកូនប្រុស «ហ៊ុន កំសត់» ដែលបានស្លាប់បាត់បង់ជីវិតពេលប្រសូតចាក់ពីផ្ទៃម្តាយនៅក្នុងរបបវាលពិឃាតអាវខ្មៅ។ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គឺជាខួប ៤០ឆ្នាំហើយ នៃការស្លាប់បាត់បង់ជីវិតរបស់ទារក «ហ៊ុន កំសត់»។ ទារក ហ៊ុន កំសត់ បានស្លាប់ពេលដែលរូបគេបានប្រសូតចាកចេញពីផ្ទៃម្តាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦។ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរំលឹកថា ការស្លាប់នេះដោយសារតែការធ្វេសប្រហេសរបស់ឆ្មប នៅពេលសម្រាលនោះ គេមិនបានយកចិត្តទុកដាក់ ហើយកាន់មិនជាប់ធ្វើទារក «ហ៊ុន កំសត់» ធ្លាក់ពីដៃ ហើយស្លាប់បាត់បង់ជីវិតតែម្តង។ ជាមួយនឹងការធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនកូននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញអារម្មណ៍ក្តុកក្តួល និងភាពឈឺចាប់ ដែលសម្តេចមិនអាចបំភ្លេចបាន បើទោះបីវាមានរយៈពេល ៤០ឆ្នាំទៅហើយក្តី។ … Continue reading សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញធ្វើពិធីសូត្រមន្តបង្សុកូលជូន វិញ្ញាណក្ខន្ធកូនប្រុស «ហ៊ុន កំសត់» ទាំងអារម្មណ៍ក្តុកក្តួល
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed